Épisodes

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥
    Nov 20 2025
    ** អូស្រ្តាលីនឹងមិនធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ COPបន្ទាប់នោះទេ។ ** សេចក្តីព្រមានជាបន្ទាន់ចំពោះនិស្សិតអន្តរជាតិដែលចាកចេញពីប្រទេសអូស្ត្រាលី។ ** គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារអាយុក្រោម 16 ឆ្នាំ នឹងត្រូវលុបចោលក្នុងរយៈពេលពីរសប្តាហ៍។
    Voir plus Voir moins
    4 min
  • ‘Everyone wants to matter’: How we can prevent hate and division in our neighbourhoods - របៀបដែលយើងអាចទប់ស្កាត់ការស្អប់ខ្ពើម និងការបែងចែកនៅក្នុងភូមិសង្កាត់របស់យើង
    Nov 20 2025
    Our social cohesion is under threat. But building stronger community ties can help grow connection, trust and shared belonging. - ភាពស្អិតរមួតនៅក្នុងសង្គមរបស់យើងកំពុងស្ថិតនៅក្រោមការគំរាមកំហែង។ ប៉ុន្តែការកសាងចំណងសហគមន៍ឱ្យកាន់តែរឹងមាំ អាចជួយបង្កើនទំនាក់ទំនង ទំនុកចិត្ត និងការចែករំលែកភាពជាម្ចាស់ស្រុក។
    Voir plus Voir moins
    8 min
  • ក្រុមប្រតិបត្តិការបច្ចេកទេសកម្ពុជា និងថៃ ជួបប្រជុំរៀបចំផែនការបោះបង្គោលព្រំដែនបណ្តោះអាសន្ន
    Nov 19 2025
    ក្រុមប្រតិបត្តិការបច្ចេកទេសកម្ពុជា និងថៃ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា បានជួបប្រជុំគ្នា នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំផែនការអនុវត្តការងារបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា និងខេត្តស្រះកែវ របស់ថៃ តាមស្មារតី និងបែបបទណែនាំបច្ចេកទេសវាស់វែងព្រំដែន។
    Voir plus Voir moins
    3 min
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥
    Nov 19 2025
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កំណើនប្រាក់ឈ្នួលស្ថិតនៅក្នុងកម្រិតដែលគេរំពឹងទុកគឺ 3.4%។ ** ការបោះឆ្នោតគាំទ្រដ៏ច្រើនលើសលប់ បង្ខំឱ្យចេញផ្សាយឯកសារស្តីពីលោក Jeffrey Epstein ។ ** ជម្លោះកាន់តែជ្រៅរវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីររបស់អាស៊ី។
    Voir plus Voir moins
    14 min
  • កម្ពុជាទាមទារយុត្តិធម៌ករណីសំណុំរឿងក្រុមកងកម្លាំងប្រដាប់អាវុធថៃ រំលោភសេពសន្ថវៈលើយុវតីខ្មែរម្នាក់ ជាពលករ
    Nov 18 2025
    កម្ពុជា តាមរយៈក្រសួងស្ថាប័នរដ្ឋ អង្គការសមាគម និងគណៈកម្មាធិការសិទ្ធិមនុស្សជាដើម បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ចាប់តាំងពីថ្ងៃទី១៧ ខែវិច្ឆិកា បន្តដល់ថ្ងៃទី១៨ ខែវិច្ឆិកា បានប្រកាសថ្កោលទោសក្រុមកងកម្លាំងប្រដាប់អាវុធថៃ ដែលត្រូវបានចោទប្រកាន់ថា បានចាប់រំលោភសេពសន្ថវៈលើយុវតីខ្មែរម្នាក់ ជាពលករ ក្នុងពេលនាង និងប្រជាពលរដ្ឋខ្មែរជាង ១០នាក់ផ្សេងទៀត វិលត្រឡប់មកពីប្រទេសថៃវិញ។
    Voir plus Voir moins
    7 min
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៨ ខែវិច្ឆកា ឆ្នាំ២០២៥
    Nov 18 2025
    ** មេដឹកនាំថ្មីសម្រាប់គណបក្សលីបឺរលនៅរដ្ឋវិចថូរៀ និងបក្សNationalsនៅរដ្ឋញូសៅវែល។ ** ឧបទ្ទវហេតុបណ្តាញទូរសព្ទសង្រ្គោះបន្ទាន់000 បណ្តាលឱ្យមនុស្សម្នាក់ស្លាប់។ ** ការផ្លាស់ប្តូរយ៉ាងខ្លាំងនៃប្រព័ន្ធសិទ្ធិជ្រកកោនរបស់ចក្រភពអង់គ្លេស។
    Voir plus Voir moins
    4 min
  • How to plan for your child’s financial future in Australia - របៀបរៀបចំផែនការសម្រាប់អនាគតហិរញ្ញវត្ថុរបស់កូនៗនៅប្រទេសអូស្ត្រាលី
    Nov 17 2025
    Financial planning can feel stressful for any parent. When it comes to saving for your child’s future, knowing your options helps make informed decisions. And teaching your kid healthy money habits can be part of the process. - ការធ្វើផែនការហិរញ្ញវត្ថុអាចធ្វើឱ្យឪពុកម្តាយមានអារម្មណ៍ថាស្រ្តេសឬក៏តានតឹង។ នៅពេលនិយាយដល់ ការសន្សំប្រាក់សម្រាប់អនាគតកូនរបស់អ្នក ការដឹងពីជម្រើសរបស់អ្នកជួយដល់ការសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់។ ហើយការបង្រៀនកូនរបស់អ្នកអំពីទម្លាប់ទុកដាក់ចាយវាយប្រាក់កាសឱ្យបានល្អ អាចជាផ្នែកមួយនៃដំណើរការនេះ។
    Voir plus Voir moins
    12 min
  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥
    Nov 14 2025
    ** អតិថិជនដែលបំពាន ឬគំរាមកំហែងបុគ្គលិកក្នុងហាង អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ។ ** រដ្ឋវិចថូរៀ នឹងដាក់ចេញច្បាប់ដ៏តឹងរ៉ឹង ដែលផ្តោតគោលដៅលើជនល្មើសយុវវ័យហិង្សា **អតីតមិត្តប្រុសបុគ្គលិកមណ្ឌលថែទាំកុមារ Molly Ticehurst សារភាពទទួលទោសលើបទឃាតកម្មរូបនាង។
    Voir plus Voir moins
    4 min